()-文本歌词

()-文本歌词

发行日期:

I.បេះដូងអើយដឹងទេអ្នកណាខូចចិត្ត? ដូចត្រូវមួយផ្លែកាំបិត ចាក់ចំកណ្តាលបេះដូង ជួបប្រុសចិត្តរេ ឃើញគេស្អាតៗខំឈោង លង់សម្បុរក្អែកប្តូរពណ៌រោម មោហ៍បាំងលែងដឹងរាក់ជ្រៅ II.បេះដូងអើយដឹងទេអ្នកណាបំផ្លាញ? ស្នេហ៍រេចង្កូតស្តាំឆ្វេងវង្វេងលែងស្គាល់ទិសដៅ អូនទើបតែដឹង ឈាមបេះដូងបងពណ៌ខ្មៅ កោតបងមើលឃើញរណ្តៅ ថាទៅជាឋានសួគ៌បាន R.ស្នេហ៍ភ្លើងចំបើង បងអើយកុំប្រឹងត្រដរ អង្ករនៅដោយអង្ករ អង្កាមនៅដោយអង្កាម តាមគេត្រុកៗ ប្រយ័ត្នបេះដូងមានស្នាម ថ្ងៃនេះបងយកគេបាន កុំស្មានគេស្មោះពុំងា III.កែខ្លួនទៅបង ឈប់ដេកយល់សប្តិកាត់ថ្ងៃ កុំលេងជាមួយភ្លើងអី រលាកដៃមើលមិនជា បើគ្មានសង្ឃឹម ស្នេហ៍នេះអាចនឹងជួបគ្នា កុំឱ្យបេះដូងគ្រាំគ្រា ព្រោះវេទនារត់តាមចាប់ហង្ស