-文本歌词

-文本歌词

发行日期:

I.ឆ្នាំនេះនាងធំក្រមុំបាត់ហើយ ប៉ុន្តែនៅឡើយ នាងដាំបាយនៅឆៅ ម៉ែប្រើស្លម្ជូរនាងរអ៊ូង៉ូវៗ ព្រោះខាងចុងភៅនាងមិនសូវប៉ិនចំណាប់..

II.បើរឿងតែងខ្លួនមិនបាច់គេប្រាប់ ឧស្សាហ៍ស្វាហាប់មិនបាច់ឱ្យរោយមាត់ ម៉ែប្រើស្រីម៉ៅ ឱ្យឌុបម៉ែទៅវត្ត នាងជិះមិនទាន់ស្ទាត់ភ្លាត់ជ្រុលចូលគុម្ពចេក..

III.ឆ្នាំនេះគេសួរតែម៉ៅប្រកែក នាងថានាងនៅក្មេងពេកមិនទាន់ចេះដាំស្ល ម៉ៅចង់បន្ទំសាច់ថែខ្លួនឱ្យបានល្អ ចង់នៅរៀនបន្តមិនទាន់ចង់បានប្ដី..

Rap.បងឮថានាងចេញពីរៀនបន្ទំសាច់ អ្នកណាបបួលដើរដឹងតែម៉ៅប្រកែកញ៉ាច់ ក្រមុំស៊េរីម៉ៅត្រូវនឹងរូបបងម៉ាច់ ពីរបីឆ្នាំទៀតដណ្តឹងម៉ៅធ្វើប្រពន្ធតែម្តង..